កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដោះស្រាយវិវាទដែនសមុទ្រជាមួយថៃដោយសន្តិវិធី តាមច្បាប់អន្តរជាតិ និងគោរពគ្នាទៅវិញទៅមក ដើម្បីសម្រេចបាននូវដំណោះស្រាយដែលមានភាពយុត្តិធម៌ និងស្ថិតស្ថិរយូរអង្វែង។
Cambodia reaffirms its commitment to resolving the maritime dispute with Thailand through peaceful means, in accordance with international law and the principle of mutual respect, with a view to achieving a fair and lasting solution.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
2
កម្ពុជាមានគោលបំណងសម្រេចឱ្យបាននូវសន្ធិសញ្ញាកំណត់ព្រំដែនសមុទ្រជាមួយថៃ ឬកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួម និងបែងចែកធនធានដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំការកំណត់ព្រំដែនជាស្ថាពរ។ ប្រសិនបើមិនអាចសម្រេចបាន កម្ពុជានឹងស្នើឱ្យគណៈកម្មការផ្តល់អនុសាសន៍ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត។
Cambodia aims to achieve a maritime boundary delimitation treaty with Thailand or an agreement on joint development and equitable sharing of resources pending a final maritime boundary delimitation. Should these outcomes prove unattainable, Cambodia will request that the Commission provide recommendations to serve as a basis for future negotiations.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
3
សម្តេចធិបតីបានគូសបញ្ជាក់ថា ការវាស់វែងនិងខណ្ឌសីមាព្រំដែន នឹងជួយឱ្យកម្ពុជា-ថៃ ស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងឈានទៅរកសន្តិភាពយូរអង្វែង។
Samdech Thipadei emphasized that boundary surveying and demarcation will help Cambodia and Thailand find a peaceful solution in accordance with international law and move towards lasting peace.
សន្និសីទសារព័ត៍មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ដីពី
«កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធ» ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
3
សម្តេចធិបតីបានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំទាំងអស់ ដែលបានគាំទ្រការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។
Samdech Thipadei expressed his gratitude to all leaders who have supported the peaceful resolution of the Cambodia–Thailand border dispute in accordance with international law.
សន្និសីទសារព័ត៍មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ដីពី
«កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធ» ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
3
ទោះមានសំឡេងសួរដេញដោល និងការព្យាយាមរារាំងពីក្រុមប្រឆាំងក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែបោះជំហានទៅមុខដោយមោទនភាពលើឆាកអន្តរជាតិ
1
Unofficial Translation
Press Release
The Spokeswoman of the Ministry of National Defence of the Kingdom of Cambodia, wishes to inform the public as well as members of national and international media as follows:
On Thursday, November 19, 2026, at 9:20 a.m., the Cambodian Liaison Group (CLG) facilitated the ASEAN Observer Team in Cambodia (AOT-KH) in conducting an observation, verification, and reporting mission on the situation along the Cambodia–Thailand border at Border Pillar No. 2, located in Cham Village, Trapeang Prey Commune, Anlong Veng District, Oddar Meanchey Province.
The observation mission aimed to provide the ASEAN Observers with a comprehensive understanding, based on firsthand observations, of the situation in the border area, while also demonstrating the Royal Government of Cambodia’s consistent position of resolving border issues peacefully through dialogue and bilateral mechanisms, in accordance with international law, existing bilateral agreements, and the mandate of the Cambodia–Thailand Joint Boundary Commission (JBC).
Cambodia maintains a firm stance on protecting the Cambodia–Thailand international border as established by the Indochina–Siam Boundary Commission, by respecting the principles of international law, including the principle of the intangibility of inherited borders (Uti Possidetis Juris), and by respecting the Franco–Siamese conventions and treaties, maps, and the procès-verbaux of the Commission of the Abornement of the Boundary between Indo-China and Siam, as well as relevant agreements and documents that both parties have previously agreed upon aims to peacefully resolve the dispute and achieve lasting peace between our two countries.
The Royal Government and the Ministry of National Defence of Cambodia reaffirm our firm, sincere, and unwavering commitment to fully and faithfully respect and implement the Joint Statement of the Third Special Meeting of the Cambodia–Thailand General Border Committee (GBC) on December 27, 2025, the Joint Declaration on the Peace Agreement between Cambodia and Thailand on October 26, 2025, and all other relevant agreements. This commitment is made with the aim of ensuring rapid recovery and restoring normalcy, and long-lasting peace and stability.
The public, as well as national and international journalists, are hereby informed of the facts regarding this matter.
Thursday, November 19, 2026.
13
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នាវេលាម៉ោង ០៩:២០នាទីព្រឹកមិញនេះ ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team - Cambodia: AOT-KH) ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចបង្គោលព្រំដែនលេខ២ ស្ថិតក្នុងភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការចុះសង្កេតការណ៍នេះមានគោលបំណងផ្តល់ជូនអ្នកសង្កេតការណ៍អាស៊ាននូវការយល់ដឹងទូលំទូលាយ និងផ្អែកលើការសង្កេតផ្ទាល់ អំពីស្ថានភាពនៅតំបន់ព្រំដែន ព្រមទាំងបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែប្រកាន់ខ្ជាប់នូវការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈការពិភាក្សា និងយន្តការទ្វេភាគី ស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងទ្វេភាគីដែលមានជាធរមាន និងអាណត្តិរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC)។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។
រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃព្រហស្បតិ៍ ១០កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
7
ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា
ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋ
ជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត
2
សូមអរគុណប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបានគាំទ្រ
និងលើកទឹកចិត្តចំពោះការរៀបចំកិច្ចប្រជុំហ្រ្វង់កូហ្វូនី
1
កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ គឺជាជំហានវិជ្ជមានមួយទៀត នៅក្នុងដំណើរការដោយសន្តិវិធី ដែលផ្តួចផ្តើមឡើងដោយកម្ពុជា ដើម្បីដោះស្រាយវិវាទលើដែនសមុទ្រជាមួយថៃ។ កិច្ចប្រជុំនេះមានគោលបំណងបន្តពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ដោយផ្តោតលើទិដ្ឋភាពបច្ចេកទេស ដើម្បីស្វែងរកបន្ថែមទៀតនូវចំណុចរួម និងការឯកភាពគ្នា។
The Third Meeting of the Conciliation Commission under UNCLOS represents another positive step in the peaceful process initiated by Cambodia to resolve its maritime dispute with Thailand. The meeting aims to continue discussions on maritime boundary delimitation, with a focus on technical aspects, in order to further identify common ground and areas of agreement.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
2
ការទទួលបានការបោះឆ្នោតគាំទ្រពីប្រទេសសមាជិកជាង ៩០
ឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បង្ហាញពីទំនុកចិត្ត
សន្តិភាព និងហេដ្ឋារចនាសម្ព័ន្ធរឹងមាំរបស់កម្ពុជាលើឆាកអន្តរជាតិ
1
កម្ពុជានឹងចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សា ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ជាមួយប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
Cambodia will participate in the Third Meeting of the Conciliation Commission under the United Nations Convention on the Law of the Sea (UNCLOS) with Thailand, from November 24 to 27, 2026, in Kuala Lumpur, Malaysia.
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
Ministry of Foreign Affairs and International Cooperation
1
សម្តេចធិបតី៖ ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ជិតមួយឆ្នាំទៅហើយក្តី ក៏ឫសគល់នៃជម្លោះនេះនៅដដែល នោះគឺខ្សែព្រំដែនមិនទាន់ត្រូវបានដោះស្រាយរួចនៅឡើយ ដូច្នេះកម្ពុជាស្នើភាគីថៃសាជាថ្មី ក្នុងការសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ តាមរយៈយន្តការ JBC។
Samdech Thipadei: Although the fighting ended nearly a year ago, the root cause of the conflict remains unresolved: the boundary issue has yet to be settled. Therefore, Cambodia once again calls on Thailand to cooperate in urgently resuming boundary surveying and demarcation through the Joint Boundary Commission (JBC).
សន្និសីទសារព័ត៍មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ដីពី
«កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធ» ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
3
អត្ថន័យនៃការអញ្ជើញចូលរួមរបស់សម្តេចធិបតី ក្នុងជំនួបកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅប្រទេសហ្វីលីពីន គឺ៖
១. កម្ពុជាជាប្រទេសតូច តែមានវត្តមានជាប់ជានិច្ច និងមានសំឡេងច្បាស់ៗ នៅលើវេទិកាតំបន់ និងអន្តរជាតិ
២. កម្ពុជាប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ ការគោរពអធិបតេយ្យ និងការស្វែងរកគ្រប់ដំណោះស្រាយដោយសន្តិវិធី
៣. កម្ពុជាមានមិត្ត ហើយមិត្តទាំងនោះកំពុងស្តាប់ កំពុងបន្តគាំទ្រ និងរាប់រកជាមួយកម្ពុជា។
The significance of Samdech Thipadei’s participation in the ASEAN Plus Summits and the East Asia Summit in the Philippines is as follows:
1. Although Cambodia is a small country, it maintains a consistent presence and a clear voice at regional and international forums.
2. Cambodia remains firmly committed to respecting international law and sovereignty, and to seeking peaceful solutions to all disputes.
3. Cambodia has friends, and those friends are listening, continuing to support, and standing alongside Cambodia.
សន្និសីទសារព័ត៍មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ស្ដីពី
«កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និង កិច្ចប្រជុំពាក់ព័ន្ធ» ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
2
កម្ពុជាបានសម្តែងការដឹងគុណយ៉ាងខ្លាំងចំពោះតួនាទីរបស់ខ្ញុំ ក្នុងការសម្របសម្រួល និងនាំឱ្យមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ!
Cambodia has expressed its profound gratitude for my role in facilitating and bringing about the Kuala Lumpur Peace Accords.
ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក
His Excellency Donald Trump, President of the United States
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
2
ខ្ញុំសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួ នឹងបន្តរក្សាបាននូវសុពលភាព និងការអនុវត្តប្រកបដោយនិរន្តរភាព!
I hope that the Kuala Lumpur Peace Accords will remain valid and continue to be implemented sustainably.
ឯកឧត្តម Donald Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក
His Excellency Donald Trump, President of the United States
កិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងម៉ានីល នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦
6
🔴 សេចក្ដីថ្លែងការណ៍ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។
រាជធានីភ្នំពេញ, ថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៦
————————
facebook.com/share/v/1ABLpeS…
4





























